១.បងសែនបារម្ភ
ពេលដឹងថាមុំ
អូននាងឈឺធ្ងន់
បងភ័យខ្លាំងណាស់ ក្នុងចិត្តបែរបន់ សូមអោយតូចតន់
បងភ័យខ្លាំងណាស់ ក្នុងចិត្តបែរបន់ សូមអោយតូចតន់
អូនកុំកើតអី។
២.ពេលអូនចូលពេទ្យ
បងសែមសង្វេគ អាសូរដល់ស្រី
ចង់ទៅថែស្ងួន នឹមនួនពេកក្រៃ ថ្នមអូនផ្ទាល់ដៃ
ចង់ទៅថែស្ងួន នឹមនួនពេកក្រៃ ថ្នមអូនផ្ទាល់ដៃ
ទើបបងស្ងប់ចិត្ត។
៣.អូននៅឆ្ងាយបង
ពេកក្រៃកន្លង
មិនអាចនែបនិត្យ
នៅក្បែររូបអូន មើលថែដល់ដិត ក្នុងខ្លួនច្បាស់ពិត
មិនអាចថែថ្លៃ។
នៅក្បែររូបអូន មើលថែដល់ដិត ក្នុងខ្លួនច្បាស់ពិត
មិនអាចថែថ្លៃ។
៤.យប់មិញបងគិត
ដល់រូបវរមិត្រ
រួចគិតមមៃ
វត្ថុស័ក្តិសិទ្ធិ
សូមជួយប្រណី
ដល់ស្រស់ពិសី
អោយជាសះស្បើយ។
៥.ពេលព្រឹកព្រលឹម
ទទួលដំណឹង
ថាស្រស់ត្រាណត្រើយ
អូននាងដឹងខ្លូន
ផុតគ្រោះថ្នាក់ហើយ
នេះជាចម្លើយ
ដ៏ល្អគ្នានពីរ៕
និពន្ធដោយ អូន លាងហេង
Date
12, 02, 2011
No comments:
Post a Comment