កម្មមិនរកអ្នកបង្ក
មានទៀតហើយ ឃើញហើយ ហើយមិនអស់
ខំពពោះ ក្នុងពោះ ពោះយូរខែ
ហេតុអ្វីគ្មាន ចិត្តគ្មាន គ្មានចិត្តម៉ែ
... នេះឬខ្មែរ ស្រី្ដខ្មែរ ខ្មែរឃើញជាក់។
សម័យនេះ ពេលនេះ នេះសំបូរ
កុំបាច់ថ្ងូរ ថ្ងួចថ្ងូរ ថ្ងូរស្រែកដាក់
បើមិនកើត ខំកើត កើតមិនស្ម័គ្រ
មនុស្សម្នាក់ ឯងម្នាក់ មា្នក់ចេះគិត។
នេះមិនសម សាកសម សមជាម្ដាយ
គួរអោយស្ដាយ សោកស្ដាយ ស្ដាយណាស់មិត្ត
កូនសស្អាត ស្រស់ស្អាត ស្អាតពេញចិត្ត
ភ្នែកបើកបិទ ត្រូវបិទ បិទរៀងអើយ។
អាសូរណាស់ ច្បាស់ណាស់ ណាស់ទារក
កាមនាំឈ្លក់ ល្ងង់ឈ្លក់ ឈ្លក់ឥតស្បើយ
ប្រព្រឹត្ដិឯង ម្នាក់ឯង ឯងល្ហែរល្ហើយ
កម្មនោះឡើយ មិនឡើយ ឡើយតាមម្ចាស់។
មានទៀតហើយ ឃើញហើយ ហើយមិនអស់
ខំពពោះ ក្នុងពោះ ពោះយូរខែ
ហេតុអ្វីគ្មាន ចិត្តគ្មាន គ្មានចិត្តម៉ែ
... នេះឬខ្មែរ ស្រី្ដខ្មែរ ខ្មែរឃើញជាក់។
សម័យនេះ ពេលនេះ នេះសំបូរ
កុំបាច់ថ្ងូរ ថ្ងួចថ្ងូរ ថ្ងូរស្រែកដាក់
បើមិនកើត ខំកើត កើតមិនស្ម័គ្រ
មនុស្សម្នាក់ ឯងម្នាក់ មា្នក់ចេះគិត។
នេះមិនសម សាកសម សមជាម្ដាយ
គួរអោយស្ដាយ សោកស្ដាយ ស្ដាយណាស់មិត្ត
កូនសស្អាត ស្រស់ស្អាត ស្អាតពេញចិត្ត
ភ្នែកបើកបិទ ត្រូវបិទ បិទរៀងអើយ។
អាសូរណាស់ ច្បាស់ណាស់ ណាស់ទារក
កាមនាំឈ្លក់ ល្ងង់ឈ្លក់ ឈ្លក់ឥតស្បើយ
ប្រព្រឹត្ដិឯង ម្នាក់ឯង ឯងល្ហែរល្ហើយ
កម្មនោះឡើយ មិនឡើយ ឡើយតាមម្ចាស់។
និពន្ធដោយ
អូន លាងហេង

No comments:
Post a Comment