Saturday, August 25, 2012

បទកាព្យ : បទបថ្យាវត្ដ



ជីវីតពិតជនពិការដោយសារសង្រ្គាម
ក្បាច់កាព្យ : នាគកៀវក្រវាត់ + ភស្តាដំដែក + គោព័ទ្ធស្នឹង

ឱជនពិការសារហេតុជួយជាតិ
ជាតិជួយញោមញាតិមាតុភូមិខ្មែរ
ខ្មែរភូមិគ្រោះថ្នាក់ជាក់ជាហូរហែរ
ហែរហូរអ្នកថែរប្រែព្រោះការងារ។

ងារការយុទ្ធជនធ្ងន់ហួសស្ដីហា
ហាស្ដីបញ្ហាចារប្រាប់គឺស្រី
ស្រីគឺប្រពន្ធពន់ការងារប្ដី
ប្ដីងារលកលៃយប់ថ្ងៃតស៊ូ។

ស៊ូតនៅច្បាំងទាំងចិត្តថ្ងួចថ្ងូរ
ថ្ងូរថ្ងួចពុទ្ធោអូរភ្នំព្រៃព្រែក
ព្រែកព្រៃសែនជ្រៅនៅទ្រាំអល់អែក
អែកអល់ថ្ងៃស្អែកមែកនៃជោគជ័យ។

ជ័យជោគជ័យជោគឈ្ងោកក្រាបយប់ថ្ងៃ
ថ្ងៃយប់មិនភ័យថ្វីព្រោះជាតិខ្មែរ
ខ្មែរជាតិរុងរឿងសឿងស៊ូឥតបែរ
បែរឥតងាករេទ្វេកើនចិត្ដស៊ូ។

ស៊ូចិត្តនឹកនាគ្រាគិតញាតិមិត្ត
មិត្តញាតិជុំជិតស្និទ្ធស្នាលគូគាប់
គាប់គូអំពល់កលនៃកងទ័ព
ទ័ពកងញ័រញាប់ជាប់ទល់ថ្ងៃចប់។

ចប់ថ្ងៃសង្គ្រាមបៀមជាប់រីងរៃ
រៃរីងមានអ្វីថ្វីខ្លួនដាច់ជើង
ជើងដាច់ទីទើរដើរទៅចុះឡើង
ឡើងចុះវេទនាអាទ្រព្យខ្សោយខ្សត់។

ខ្សត់ខ្សោយអត់ពេកដេករស់ជូរចត់
ចត់ជូរកំសត់ខ្សត់ហួសថ្លាថ្លែង
ថ្លែងថ្លាចារចាប់ប្រាប់រឿងខ្លីវែង
វែងខ្លីឥតក្រែងចែងពីរឿងពិត។

ពិតរឿងជីវិតមិត្តញាតិឆ្ងាយជិត
ជិតឆ្ងាយសូមគិតស្អិតទ្រូងអួលណែន
ណែនអួលក្ដួលក្ដុកស្មុកស្មាញពិតមែន
មែនពិតចំបែងសែងទុក្ខទារុណ។


និពន្ធដោយ អូនលាងហេង
ភ្នំពេញថ្ងៃទី ២៦ សីហា ២០១២
ម៉ោង ១២​
:២៥ ថ្ងៃត្រង់

Wednesday, August 22, 2012

បទ​ សត្វកាងស្លាប


បទ ហនុមាណបែងភាគ

បទ ត្រីពិធព័ន្ធ​ (ឥន្ទ)


កម្មមិនរកអ្នកបង្ក

មានទៀតហើយ ឃើញហើយ ហើយមិនអស់
ខំពពោះ ក្នុងពោះ ពោះយូរខែ
ហេតុអ្វីគ្មាន ចិត្តគ្មាន គ្មានចិត្តម៉ែ
... នេះឬខ្មែរ ស្រី្ដខ្មែរ ខ្មែរឃើញជាក់។

សម័យនេះ ពេលនេះ នេះសំបូរ
កុំបាច់ថ្ងូរ ថ្ងួចថ្ងូរ ថ្ងូរស្រែកដាក់
បើមិនកើត ខំកើត កើតមិនស្ម័គ្រ
មនុស្សម្នាក់ ឯងម្នាក់ មា្នក់ចេះគិត។

នេះមិនសម សាកសម សមជាម្ដាយ
គួរអោយស្ដាយ សោកស្ដាយ ស្ដាយណាស់មិត្ត
កូនសស្អាត ស្រស់ស្អាត ស្អាតពេញចិត្ត
ភ្នែកបើកបិទ ត្រូវបិទ បិទរៀងអើយ។

អាសូរណាស់ ច្បាស់ណាស់ ណាស់ទារក
កាមនាំឈ្លក់ ល្ងង់ឈ្លក់ ឈ្លក់ឥតស្បើយ
ប្រព្រឹត្ដិឯង ម្នាក់ឯង ឯងល្ហែរល្ហើយ
កម្មនោះឡើយ មិនឡើយ ឡើយតាមម្ចាស់។

និពន្ធដោយ អូន​ លាងហេង




បទ ត្រីពិធព័ន្ធ (អ.ស)

បទ ពាក្យ​ ១២ បែបនាគពេនបើកពពា

បទ កង្កែបលោតស្លាក់ពេជ្រ

បទ វិវិធមាលី

បទ រមាំងបើកបាស

បទ អើយរ៉ា

បទ បថ្យាវដ្ដ

បទ កាកគតិ



    ​​​​​យប់​រន្ធត់
១.បងសែន​បារម្ភ          ពេលដឹងថា​មុំ           អូននាងឈឺធ្ងន់
                បងភ័យខ្លាំងណាស់       ក្នុងចិត្តបែរបន់           សូមអោយតូចតន់                           
                            អូនកុំកើតអី។
២.ពេលអូនចូលពេទ្យ     បងសែមសង្វេគ          អាសូដល់ស្រី
ចង់ទៅថែស្ងួន             នឹមនួនពេកក្រៃ           ថ្នមអូនផ្ទាល់ដៃ      
                            ទើបបងស្ងប់ចិត្ត។
៣.អូននៅឆ្ងាយបង        ពេកក្រៃកន្លង             មិនអាចនែបនិត្យ    
នៅក្បែររូបអូន             មើលថែដល់ដិត          ក្នុង
ខ្លួនច្បាស់ពិត
                            មិនអាចថែថ្លៃ។
៤.យប់មិញបងគិត         ដល់រូបវរមិត្រ              រួចគិតមមៃ
វត្ថុស័ក្តិសិទ្ធិ                សូមជួយប្រណី           ដល់ស្រស់ពិសី      
                            អោយជាសះស្បើយ។
៥.ពេលព្រឹកព្រលឹម       ទទួលដំណឹង             ថាស្រស់ត្រាណត្រើយ        
អូននាងដឹងខ្លូន            ផុតគ្រោះថ្នាក់ហើយ       នេះជាចម្លើយ    
                             ដ៏ល្អគ្នានពីរ៕
​​​
និពន្ធដោយ អូន លាងហេង
Date 12, 02, 2011

បទ ភុជង្គលីលា

បទ ពំនោល

បទ ព្រហ្មគីតិ

បទ បន្ទោលកាក

បទ ពាក្យ៤


កំណាព្យ យប់រន្ធត់ 

 ១.បងសែនបារម្ភ                ពេលដឹងថាមុំ          អូននាងឈឺធ្ងន់
    បងភ័យខ្លាំងណាស់         ក្នុងចិត្តបែរបន់        សូមអោយតូចតន់
                                            អូនកុំកើតអី។

 ២.ពេលអូនចូលពេទ្យ        បងសែមសង្វេគ     ​   អាសូរដល់ស្រី
     ចង់ទៅថែស្ងួន              នឹមនួនពេកក្រៃ        ថ្នមអូនផ្ទាល់ដៃ
                                         ទើបបងស្ងប់ចិត្ត។

​​​  ៣.អូននៅឆ្ងាយបង            ពេកក្រៃកន្លង         មិនអាចនែបនិត្យ
      នៅក្បែររូបអូន                មើលថែដល់ដិត      ក្នុងខ្លួនច្បាស់ពិត
                                             មិនអាចថែថ្លៃ។

 ៤.យប់មិញបងគិត              ដល់រូបវរមិត្រ          រួចគិតមមៃ
     វត្ថុស័ក្តិសិទ្ធិ                     សូមជួយប្រណី          ដល់ស្រស់ពិសី
                                           អោយជាសះស្បើយ។ 

៥.ពេលព្រឹកព្រលឹម              ទទួលដំណឹង                ថាស្រស់ត្រាណត្រើយ
     អូននាងដឹងខ្លូន            ផុតគ្រោះថ្នាក់ហើយ      នេះជាចម្លើយ
                                            ដ៏ល្អគ្នានពីរ៕ 



 និពន្ធដោយ អូន លាងហេង
 Date 12, 02, 2011