Wednesday, August 22, 2012

បទ ពាក្យ៨

ឆ្លង់ឧបសគ្គរួមគ្នា

-ទឹកភ្នែកអូនស្រក់ដក់លើទ្រូងបង
និយាយសារសងផ្ដងផ្ដោះវាចារ
ឱព្រហ្មលិខិតម្ដេចគ្មានមេត្ដា
មានក្ដីស្នេហាជួបតែឧបសគ្គ។

-អូនអើយជីវិតពិតមានខ្មៅស
មានអាក្រក់ល្អលិខិតតែងតាក់
អ្នកណាក៏មានមិនមែនអូនម្នាក់
កុំភ័យបងស្មគ្រ័កំដរកុំព្រួយ។

-បងក្បែរស្រស់ស្រីស្ងួនឈប់ភ័យភិត
យើងស៊ូខំខិតចិត្តពីររួមមួយ
រឿងតូចរឿងធំយើងប្រឹងប្រែងជួយ
យ៉ាងណាក៏ដោយជំនះអោយបាន។

-មិនយូរមិនឆាប់រឿងនឹងបានស្បើយ
ឈប់យំបានហើយកើយមកកល្យាណ
បងស្មគ្រ័កៀកក្បែរថែរលុះអវសាន
ចុងក្រោយនឹងមានសេចក្ដីសុខុម។

No comments:

Post a Comment