Wednesday, August 22, 2012

បទ សិង្ហតោលេងកន្ទុយ (ពាក្យ៩)

កំណាព្យ: ជួបមិត្ដកវី (បទ «សឹង្ហតោលេងកន្ទុយ»)


ជួបមិត្តថ្មីក្នុងក្រុមចិត្ត    រឹតរូតរះ
មកប្រទះអ្នកកំណាព្យ    សាបស្រោចស្រព

ពេលបានឃើញថ្នាលបវរ   ទ្រទ្រង់ទ្រព្យ
ប្រពៃគាប់សែនមហារ   ចារចិត្តចង់។
 
សំបូរកវីប្រុសស្រី    ថ្លៃថ្នាក់ថ្នម
ប្រលោមបមចងស្នាដៃ    អ្វីអស់អង្គ

យើងពូជខ្មែរល្បីកំណាព្យ   ត្រាបត្រូវត្រង់
ជាតិគង់វង្សខាងវប្បធម៌     សស្ញប់ស្ញែង។

និពន្ធដោយ អូន លាងហេង
ថ្ងៃទី ៨ សីហា ២០១២
ម៉ោង ១៣:២៥នាទី រសៀល

No comments:

Post a Comment