ជីវីតពិតជនពិការដោយសារសង្រ្គាម
ក្បាច់កាព្យ : នាគកៀវក្រវាត់ + ភស្តាដំដែក + គោព័ទ្ធស្នឹង
ឱជនពិការសារហេតុជួយជាតិ
ជាតិជួយញោមញាតិមាតុភូមិខ្មែរ
ខ្មែរភូមិគ្រោះថ្នាក់ជាក់ជាហូរហែរ
ហែរហូរអ្នកថែរប្រែព្រោះការងារ។
ងារការយុទ្ធជនធ្ងន់ហួសស្ដីហា
ហាស្ដីបញ្ហាចារប្រាប់គឺស្រី
ស្រីគឺប្រពន្ធពន់ការងារប្ដី
ប្ដីងារលកលៃយប់ថ្ងៃតស៊ូ។
ស៊ូតនៅច្បាំងទាំងចិត្តថ្ងួចថ្ងូរ
ថ្ងូរថ្ងួចពុទ្ធោអូរភ្នំព្រៃព្រែក
ព្រែកព្រៃសែនជ្រៅនៅទ្រាំអល់អែក
អែកអល់ថ្ងៃស្អែកមែកនៃជោគជ័យ។
ជ័យជោគជ័យជោគឈ្ងោកក្រាបយប់ថ្ងៃ
ថ្ងៃយប់មិនភ័យថ្វីព្រោះជាតិខ្មែរ
ខ្មែរជាតិរុងរឿងសឿងស៊ូឥតបែរ
បែរឥតងាករេទ្វេកើនចិត្ដស៊ូ។
ស៊ូចិត្តនឹកនាគ្រាគិតញាតិមិត្ត
មិត្តញាតិជុំជិតស្និទ្ធស្នាលគូគាប់
គាប់គូអំពល់កលនៃកងទ័ព
ទ័ពកងញ័រញាប់ជាប់ទល់ថ្ងៃចប់។
ចប់ថ្ងៃសង្គ្រាមបៀមជាប់រីងរៃ
រៃរីងមានអ្វីថ្វីខ្លួនដាច់ជើង
ជើងដាច់ទីទើរដើរទៅចុះឡើង
ឡើងចុះវេទនាអាទ្រព្យខ្សោយខ្សត់។
ខ្សត់ខ្សោយអត់ពេកដេករស់ជូរចត់
ចត់ជូរកំសត់ខ្សត់ហួសថ្លាថ្លែង
ថ្លែងថ្លាចារចាប់ប្រាប់រឿងខ្លីវែង
វែងខ្លីឥតក្រែងចែងពីរឿងពិត។
ពិតរឿងជីវិតមិត្តញាតិឆ្ងាយជិត
ជិតឆ្ងាយសូមគិតស្អិតទ្រូងអួលណែន
ណែនអួលក្ដួលក្ដុកស្មុកស្មាញពិតមែន
មែនពិតចំបែងសែងទុក្ខទារុណ។
និពន្ធដោយ អូនលាងហេង
ភ្នំពេញថ្ងៃទី ២៦ សីហា ២០១២
ម៉ោង ១២:២៥ ថ្ងៃត្រង់
ក្បាច់កាព្យ : នាគកៀវក្រវាត់ + ភស្តាដំដែក + គោព័ទ្ធស្នឹង
ឱជនពិការសារហេតុជួយជាតិ
ជាតិជួយញោមញាតិមាតុភូមិខ្មែរ
ខ្មែរភូមិគ្រោះថ្នាក់ជាក់ជាហូរហែរ
ហែរហូរអ្នកថែរប្រែព្រោះការងារ។
ងារការយុទ្ធជនធ្ងន់ហួសស្ដីហា
ហាស្ដីបញ្ហាចារប្រាប់គឺស្រី
ស្រីគឺប្រពន្ធពន់ការងារប្ដី
ប្ដីងារលកលៃយប់ថ្ងៃតស៊ូ។
ស៊ូតនៅច្បាំងទាំងចិត្តថ្ងួចថ្ងូរ
ថ្ងូរថ្ងួចពុទ្ធោអូរភ្នំព្រៃព្រែក
ព្រែកព្រៃសែនជ្រៅនៅទ្រាំអល់អែក
អែកអល់ថ្ងៃស្អែកមែកនៃជោគជ័យ។
ជ័យជោគជ័យជោគឈ្ងោកក្រាបយប់ថ្ងៃ
ថ្ងៃយប់មិនភ័យថ្វីព្រោះជាតិខ្មែរ
ខ្មែរជាតិរុងរឿងសឿងស៊ូឥតបែរ
បែរឥតងាករេទ្វេកើនចិត្ដស៊ូ។
ស៊ូចិត្តនឹកនាគ្រាគិតញាតិមិត្ត
មិត្តញាតិជុំជិតស្និទ្ធស្នាលគូគាប់
គាប់គូអំពល់កលនៃកងទ័ព
ទ័ពកងញ័រញាប់ជាប់ទល់ថ្ងៃចប់។
ចប់ថ្ងៃសង្គ្រាមបៀមជាប់រីងរៃ
រៃរីងមានអ្វីថ្វីខ្លួនដាច់ជើង
ជើងដាច់ទីទើរដើរទៅចុះឡើង
ឡើងចុះវេទនាអាទ្រព្យខ្សោយខ្សត់។
ខ្សត់ខ្សោយអត់ពេកដេករស់ជូរចត់
ចត់ជូរកំសត់ខ្សត់ហួសថ្លាថ្លែង
ថ្លែងថ្លាចារចាប់ប្រាប់រឿងខ្លីវែង
វែងខ្លីឥតក្រែងចែងពីរឿងពិត។
ពិតរឿងជីវិតមិត្តញាតិឆ្ងាយជិត
ជិតឆ្ងាយសូមគិតស្អិតទ្រូងអួលណែន
ណែនអួលក្ដួលក្ដុកស្មុកស្មាញពិតមែន
មែនពិតចំបែងសែងទុក្ខទារុណ។
និពន្ធដោយ អូនលាងហេង
ភ្នំពេញថ្ងៃទី ២៦ សីហា ២០១២
ម៉ោង ១២:២៥ ថ្ងៃត្រង់

No comments:
Post a Comment