កំណាព្យខ្មែរ
កំណាព្យល្អ ល្អពិរោះ ព្រោះកំណាព្យ
ខិតខំកាព្យ កាព្យកេរខ្មែរ ថែរខិតខំ
ផ្ដុំជុំគ្នា គ្នាជាខ្មែរ ស្នេហ៍ផ្ដុំជុំ
យោគយល់សម សមកវី ចេះយោគយល់។
លេងកាព្យកើន កើនបញ្ញា ការលេងកាព្យ
ប្រឹងដល់ស្ងាប ស្ងាបខិតខំ ចំប្រឹងដល់
ខ្វាយខ្វល់លូត លូតវប្បធម៌ មិនខ្វាយខ្វល់
រាល់ពេលឆ្ងល់ ឆ្ងល់សួរគេ គ្រប់ពេលឆ្ងល់។
សល់កាព្យច្រើន ណាស់ចូលចិត្ត នៅសល់កាព្យ
សំគាល់សាប សាបកំណាព្យ កាព្យសំគាល់
ទុកផ្ដល់អោយ អោយចរចារ ជួយទុកផ្ដល់
លកលៃទល់ ទល់តាក់តែង តាមលកលៃ។
សូមក្បែរកាព្យ កាព្យមូលមិត្ត ចិត្តសូមក្បែរ
ល្បាញល្បែខ្មែរ ខ្មែរយូរលង់ ពង្សល្បាញល្បី
ប្រពៃសម សមអត្ថន័យ សែនប្រពៃ
តែងតាមច្នៃ ច្នៃបែបបទ តបតែងតាម។
និពន្ធដោយ អូន លាងហេង
កែសម្រួលដោយ លោកពូមេភូមិ រ័ត្នន៍ សេនា
លេងកាព្យកើន កើនបញ្ញា ការលេងកាព្យ
ប្រឹងដល់ស្ងាប ស្ងាបខិតខំ ចំប្រឹងដល់
ខ្វាយខ្វល់លូត លូតវប្បធម៌ មិនខ្វាយខ្វល់
រាល់ពេលឆ្ងល់ ឆ្ងល់សួរគេ គ្រប់ពេលឆ្ងល់។
សល់កាព្យច្រើន ណាស់ចូលចិត្ត នៅសល់កាព្យ
សំគាល់សាប សាបកំណាព្យ កាព្យសំគាល់
ទុកផ្ដល់អោយ អោយចរចារ ជួយទុកផ្ដល់
លកលៃទល់ ទល់តាក់តែង តាមលកលៃ។
សូមក្បែរកាព្យ កាព្យមូលមិត្ត ចិត្តសូមក្បែរ
ល្បាញល្បែខ្មែរ ខ្មែរយូរលង់ ពង្សល្បាញល្បី
ប្រពៃសម សមអត្ថន័យ សែនប្រពៃ
តែងតាមច្នៃ ច្នៃបែបបទ តបតែងតាម។
និពន្ធដោយ អូន លាងហេង
កែសម្រួលដោយ លោកពូមេភូមិ រ័ត្នន៍ សេនា
No comments:
Post a Comment