Wednesday, August 22, 2012

បទ ពាក្យ៧


                                            ឪពុកម្ដាយខ្ញុំ

 ១.​ ឪពុកម្ដាយខ្ញុំចាស់ៗហើយ       ​​​                  មិនដែលបានស្បើយសុខនឹងគេ
    ដូចមានកម្មពៀរពីបុព្វេរ                             ខិតខំរិះរេ ទោះឈឺជា។
​​២.​​ សព្វថ្ងៃអាយុ ៧០ ប្លាយ                            ស្គាល់តែនឿយណាយពុំមានគ្រា
​​    ជីវិតដែលរស់សុខរមនា                             ដែលក្នុងគ្រួសារឥតសៅហ្មង។
៣.​​ ក្នុងនាមជាកូនសែនកង្វល់                         នឹកគិតនឹកខ្វល់ដល់ម្ដងៗ
 
​   ដល់លោកទាំងទ្វេរដែលឃុំគ្រង                    ដឹងយកអ្វីសងគុណលោកឡើយ។
៤. បើដឹងថាកូនណាខ្វះខាត                            លោកតែងសង្វាតមិនព្រងើយ
​​    ដើម្បីអោយកូនស្រស់ត្រាណត្រើយ                រួចផុតទុក្ខស្បើយពីបញ្ហា។
៥. ទោះបើគាត់អត់ខ្សត់ត្រដរ                           បេះពីមាត់កមិន​វាចា
​​    នេះហើយគុណលោកដ៏ថ្លៃថ្លា                       មិនដឹងថ្ងៃណាទើបសងអស់។
៦. ឥឡូវមានតែខិតខំរៀន                              ព្រោះវាជាស្ពានឆ្លងទៅឆ្ពោះ
    ជីវិតបវរផុតអស់គ្រោះ                               អ្វីធ្លាប់គិតនោះនឹងបានយល់។
៧. ជាតិនេះកើតមកក្រយ៉ាងណា                      ចិត្ដចង់ក្លាយជាគុណពួកគាត់
    គ្រប់ជាតិណាៗ សូមកុំព្រាត់                        សូមអោយប្រាកដដូចប្រាថ្នា។
៨. ឱ​​​ !លោកឪពុកអ្នកម្ដាយអើយ                      ​​កូនចប់ឆ្នាំក្រោយនឹងមានការ
    ងារធ្វើដ៏ល្អជួយគ្រួសារ                              ​លោកទាំងទ្វេរហាពិតបានសុខ។
តែងដោយ អូន លាងហេង
Date 30, 11, 2011

No comments:

Post a Comment